ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ៩រោចខែកត្តិកឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង៩:០០នាទី
លោកស្រីហេងសុខគង់ភរិយាលោកសុខពេញវុធជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញរួមជាមួយសហការីបានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាចូលរួមរំលែកទុក្ខគ្រួសារសពចំនួន០២គ្រួសាររួមមាន៖
១–ឧបាសកទូចសៀកខេងឪពុកក្មេកលោកហេងលេងប្រធានការិយាល័យអប់រំយុវជននិងកីឡាខណ្ឌដូនពេញ។
២–ឧបាសកប៉ាងគីមឪពុកលោកឡុងគីមប៊ុនហុកប្រជាការពារខណ្ឌដូនពេញ។
សំរាប់បច្ច័យចូលបុណ្យក្នុងមួយគ្រួសារៗទទួលបាន៖
១–អង្ករ០១បាវ
២–ទឹកសុទ្ធ០២កេស
៣–ទឹកបាកាស០១កេស
៤–ទឹកក្រូច០១កេស
៥–ទឹកត្រីនិងទឹកស៊ីអ៉ីវ០២យួរ
និងថវិកាចំនួន៤០០,០០០រៀល។
ក្នុងឱកាសនោះដែរភរិយាលោកប្រធានកិត្តិយសអនុសាខាក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលមានទុក្ខលំបាកជនរងគ្រោះជនងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់រើសអើងវណ្ណៈជាតិសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយឡើយ៕